
មាន ប្រវែង៤៣០ម៉ែត្រ ទទឹង៦០ម៉ែត្រ និងមានកម្ពស់ផុតពីដីជាង១គីឡូម៉ែត្រ ស្ពានយោលដ៏វែងមិនទាន់មានឈ្មោះមួយនេះត្រូវបានភ្ជាប់ពីភ្នំម្ខា ងទៅភ្នំម្ខាងទៀតដោយប្រើខ្សែកាបដ៏ក្រាស់ៗជាច្រើនខ្សែ និងមានកម្រាលថ្មើរជើងជាកញ្ចក់ដ៏ក្រាស់ចំនួនរាប់ម៉ឺនផ្ទាំង ដែលបង្កជាភាពងាយស្រួលដល់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ ក្នុងការគយគន់ទេសភាព។

បើ តាមការរៀបរាប់របស់វិស្វករអ៊ីស្រាអ៊ែលជំនាញដ៏ល្បីម្នា ក់ឈ្មោះ Haim Dotan ដែលជាស្ថាបនិកនៃស្ពានយោលដ៏វែងជាងគេក្នុងលោកមួយនេះបានប្រាប់ថា ស្ពានយោលដែលមិនប្រើប្រាស់ស៊ីម៉ង់ និងដែកជាជំនួយមួយនេះ ត្រូវបានកសាងឡើងក្នុងបទដ្ឋានបច្ចេកវិទ្យាថ្មី ដោយប្រើប្រាស់តែកញ្ចក់ និងខ្សែកាបតែប៉ុណ្ណោះ ព្រោះវាស្រាល ធន់នឹងកម្លាំងខ្យល់បក់ និងគ្រោះរញ្ជួយដី ។ លើសពីនេះទៅទៀត ស្ពានមួយនេះអាចផ្ទុកមនុស្សបានចំនួនជាង៨០០នាក់ក្នុងពេលតែមួយដោយ គ្មានបញ្ហា ។


Sign up here with your email