មេរៀនទី១៣: Network មិនប្រើខ្សែ

ប្រព័ន្ធ network ប្រើគឺមានភាពសាំមញ្ញាំបំផុតប្រសិនបើទំហំប្រព័ន្ធ network មានទំហំធំធ្វើអោយ ការដំឡើងបណ្តាញខ្សែ ចំណាយ អស់ ច្រើននិង ស្មុកស្មាញបំផុត កាលពីឆ្នាំ 1985 គឺបានរកឃើញប្រព័ន្ធ ARCNet លើ RG-62 កាបលួសដែលអាចទំនាក់ ទំនងគ្នាបានប្រវែង មួយ mile ប៉ុន្តែសព្វថ្ងៃនេះគេមិន ប្រើខ្សែកាប លួស ដូចពីមុនទៀត ទេ គឺគេប្រើខ្សែទូរស័ព្ទពីរសរសៃ ឬប្រើដោយខ្សែ កាបអុបទិចដែលអាច ភ្ជាប់ ពី កន្លែង ផ្គត់ផ្គង់ទៅ modem ឬ​ router ប្រើប្រាស់។  ឥឡូវនេះជា សម័យទំនើបគេបាន ដំឡើងប្រព័ន្ធ network ដែលមិនប្រើខ្សែ អាចធ្វើសកម្មភាពបានគ្រប់ទីកន្លែង។

1. ស្តង់ដាប្រព័ន្ធ network មិនប្រើខ្សែ

ប្រព័ន្ធ network មិនប្រើខ្សែមានសមាសភាព ជាច្រើនប្រើ មួយ ឬច្រើន ស្តង់ដាខាងក្រោម:
ស្តង់ដា 802.11b
ស្តង់ដា 802.11b ដែលប្រើតាំងពីពាក់កណ្តាលឆ្នាំ 1999 និង បណ្តា ឧបករណ៍ដែលផ្គត់ផ្គង់ 802.11b អាចបញ្ជួនទិន្នន័យ data rate បាន 11 Mb/s  ធៀបនឹង 10BaseT Ethernet ដែលប្រើ បញ្ជូន ទិន្នន័យ បានតែ 5 Mb/s។ ប្រភេទ 802.11b ប្រើប្រាស់ប្រេកង់ unlicensed 2.4 GHz។
ស្តង់ដា 802.11a
ស្តង់ដា 802.11a standard ដែលជាស្តង់ដាចុង ក្រោយបំផុត មាន ទាំង 802.11b តែ 802.11a មាន ល្បឿន យឺតជាងស្តង់ដា 802.11b។ វាបង្កើតពីចេញ ពីស្តង់ដា 802.11a ។
ស្តង់ដា 802.11g
ស្តង់ដាមិនប្រើខ្សែ 802.11g ដែលមានលក្ខណ:ប្រសើរជាង 802.11a និង 802.11b។ ស្តង់ដា 802.11b ដូចនិង 802.11g ធ្វើការក្នុងប្រេកង់ 2.4 GHz។ ពីព្រោះវាមានប្រេកង់សមាសភាព 802.11b អាចទំនាក់ទំនង ជា មួយសមាសភាព 802.11g ផ្គត់ផ្គង់ ល្បឿនអតិបរិមាបាន 54 Mb/s។ រូបភាពខាងក្រោមនេះជា ប្រភេទ Channel ដំណើរការជាមួយប្រព័ន្ធ network មិនប្រើខ្សែ។
Computer repair

រូបភាព  13.1. 802.11g channel

1.1 សមាសភាពប្រព័ន្ធ network មិនប្រើខ្សែ

ប្រព័ន្ធ network មិនប្រើខ្សែប្រើជាមួយ access point (AP) ដែល គេ និយមហៅថា wireless access point (WAP) ដើម្បីផ្គត់ផ្គង់ ធ្វើជា gateway ភ្ជាប់ទៅប្រព័ន្ធ network ដែលប្រើខ្សែនិងប្រព័ន្ធ តំបន់ មិនប្រើខ្សែ (ហៅថា WLAN) ដើម្បីផ្គត់ផ្គង់ភ្ជាប់រវាងប្រព័ន្ធ client PC មិនប្រើខ្សែនិង AP។ តាមធម្មតា គេប្រើ cable/DSL modem ដែលមាន USB ដោតបញ្ចូល តែវា ពិបាកក្នុងការភ្ជាប់ទៅ WAP/router។ លោក អ្នកអាចត្រូវការទិញ modem ដែលផ្គត់ផ្គង់មានរន្ធ Ethernet។ មាន ប្រភេទ ផ្គត់ផ្គង់កាប cable/DSL ជ្រើស រើសប្រើជាមួយ modem។ ប្រសិន បើអ្នកផ្គត់ផ្គង់ របស់លោកអ្នក ទាមទារអោយ ប្រើ រន្ធ Ethernet ភ្ជាប់ជាមួយ modem យើងមិនអាចប្រើខ្សែផ្សេងទៀតបាន។

1.2  Access point

          ប្រភេទ AP ភ្ជាប់ជាមួយប្រព័ន្ធ network ប្រើខ្សែ wired network( ឬ តភ្ជាប់ពីកាបទៅ cable/DSL modem) ហើយអាចផ្ គត់ផ្គង់ប្រព័ន្ធមិនប្រើខ្សែទៅ ក្នុង wireless adapter។ ប្រភេទ AP អនុញ្ញាតអោយប្រើ 32 ឬ 64 wireless adapter ត្រូវបានភ្ជាប់ទៅវា។ គ្រប់ wireless adapter ទាំងអស់ដែលភ្ជាប់ទៅ AP បានចែក ចាយ ប្រព័ន្ធ wireless bandwidth ដែលបានផ្គត់ផ្គង់ដោយ AP។ ឧទាហរណ៍ AP ផ្គត់ផ្គង់បានល្បឿន 54 Mb/s នៃ wireless bandwidth គ្រប់ ទាំងអស់បានភ្ជាប់ទៅ wireless adapters ចែកចាយ 54 Mb/s ឆ្លងកាត់ adapter នីមួយៗអាចមានតម្លៃអតិបរិមានៃ 54 Mb/s ឬច្រើនជាង។ រូបភាព 13.2 បង្ហាញ AP ប្រភេទម៉ូដែល D-Link DWL-2100AP ប្រើអង់តែនមានទិស ដៅតែមួយគត់ ធ្វើអំពីជ័រ។
Computer repair 
រូបភាព  13.2. ប្រភេទម៉ូដែល D-Link DWL-2100AP

1.3  Wireless adapter

            គ្រប់ Client ទាំងអស់ភ្ជាប់ទៅប្រព័ន្ធ network មិនប្រើខ្សែប្រើ ជាមួយ wireless adapter ដែលមាន មុខងារដូចជាស្តង់ដា Ethernet adapter ប្រើជាមួយប្រព័ន្ធ network ដែរ។ Wireless adapter មាន interface ផ្សេងៗគ្នា ដែលរួមមាន PCI (សំរាប់ប្រព័ន្ធ desktop) និង កាត CardBus (សំរាប់កុំព្យូទ័រ notebook) ហើយនិង PCMCIA (សំរាប់ ប្រើជាមួយ កុំព្យូទ័រ laptop) ហើយមានប្រើ USB (សំរាប់ប្រព័ន្ធ system ផ្សេងទៀត)។ ប្រភេទ PCI និង USB wireless adapter តាមធម្មតា គេតែងតែប្រើ ជាមួយ អង់តែន ដែល មានទិសដៅ តែ មួយធ្វើអំពីជ័រ។
Computer repair 
រូបភាព  13.3.  ប្រភេទ PCI wireless adapter
Computer repair 
 រូបភាព  13.4. ប្រភេទ CardBus wireless card
2. អង់តែនរបស់ AP
            សមាសភាពឧបករណ៍ប្រព័ន្ធ wireless ជាច្រើនដែលអនុវត្តប្រើ ស្តង់ដាអង់តែន antenna ដែលធ្វើពី ជ័រ ហើយមានទិសដៅតែ មួយ គត់។ ឧទាហរណ៍ ជាមួយអង់តែន antenna នេះអាចបញ្ឈរបានមុំ 90° ហើយ អាច ផ្តេកបានរាបស្មើ) ដូចបង្ហាញក្នុងរូបភាព 13.5 គេអាច បង្វិល បានផ្តេកបញ្ឈរក្នុង គ្រប់ទិសដៅទាំងអស់។ គេ ច្រើន ដំឡើង AP សំរាប់បំរើអោយប្រព័ន្ធ LAN ក្នុងផ្ទះ ឬការិយាល័យ ឬតាម សាកលវិទ្យាល័យ ឬអាចដំឡើងក្នុង ហាងកាហេ្វ Internet។
Computer repair 
រូបភាព  13.5. លើបញ្ឈរអង់តែន ក្នុងមុំ 90°
Computer repair 
 រូបភាព  13.6. អង់តែនបង្វិលបញ្ឆិតមុំ 45°
អង់តែនរបស់ AP ផ្គត់ផ្គង់អាចទាញអោយត្រង់លើផ្ទៃរាបស្មើបាន ដូចបង្ហាញក្នុង រូបភាព 13.7 ។
Computer repair 
រូបភាព  13.7. ទាញអង់តែនលើផ្ទៃរាបស្មើ
Previous
Next Post »