តើត្រូវ​ត្រៀម​ខ្លួន​យ៉ាង​ណា​ឱ្យក្លាយ​ជា​ឪពុក​ម្ដាយ​ដ៏ល្អ?​

ក្លាយ ​ជា​ឪពុក​ម្ដាយ គឺជា​រឿង​ដ៏​លំបាក ​ប៉ុន្តែ​មនុស្ស​ភាគច្រើន​យល់​ថា​ វាជា​រឿង​ដែល​មិន​អាច​គេច​ផុត​បាន​ឡើយ​។​ បើសិន​ជាអ្នក​ជ្រើសរើស​ផ្លូវ​បង្កើត​គ្រួសារ ​មានកូន ​និងប្រពន្ធ​ ខាងក្រោម​នេះ គឺជា​គន្លឹះ​សំខាន់ៗ​សម្រាប់​ត្រៀម​ខ្លួន​ធ្វើជា​ឪពុក​ម្ដាយ​ដ៏ល្អ៖​


១. អ្នកត្រូវ​តែមាន​សេចក្ដី​អត់ធ្មត់​ជាង​មុន
អ្នក ​ត្រូវចង​ចាំថា នៅពេល​ដែល​ក្មេងៗ​ចង់​បាន​អ្វី ពួកគេ​តែង​តែ​រំពឹង​ថា លោក​អ្នក​អាច​នឹងផ្ដល់​គ្រប់​យ៉ាង​ឱ្យពួក​គេ​បាន។ អ្វីដែល​កូន​របស់​អ្នកចង់​បាន វាមិន​ប្រាកដ​ថា លោក​អ្នក​អាច​បំពេញ បំណង​ពួក​គេគ្រប់​យ៉ាង​នោះ​ឡើយ​។ ​

២. អ្នកត្រូវ​តែមាន​សណ្ដាប់​ធ្នាប់​ជាង​មុន
នៅ ​​ពេល​ដែល​លោក​អ្នកមិន​ទាន់​មាន​កូន ​លោក​អ្នក​តែង​តែមាន​ពេល​វេលា​ច្រើន​សម្រាប់​ខ្លួន ឯង ប៉ុន្តែ​ក្រោយ​ពេល​ដែលលោក​អ្នកមាន​កូន​ហើយ លោក​អ្នក​ត្រូវតែ​រៀបចំ​ពេល​វេលា​លោក​អ្នកឱ្យ​មាន​សណ្ដាប់​ធ្នាប់​ជាងមុន ដើម្បី​ឱ្យកូន​ៗ​របស់​លោក​អ្នកមាន​ពេល​វេលា​គ្រប់​គ្រាន់។ ​

៣. អ្នកត្រូវ​តែធ្វើកា​រ​មាន​ប្រសិទ្ធភាព​ជាង​មុន
ភាព ​ជា​ម្ដាយ និងភាព​ជាឪពុក គឺជា​ការងារ​ពេញ​ម៉ោង។ ដូច្នេះ​ហើយ​ការខិតខំប្រឹង​ប្រែង​ក្នុង​ការងារ​របស់​អ្នក​ត្រូវ​បន្ថែម​ឡើង​ ទ្វេ​ដង បើ​ប្រៀប​ធៀប​ទៅ​ពេល​ដែល​អ្នក​មិន​ទាន់​មាន​កូន។​

៤. អ្នកត្រូវ​ចេះ​គាំ​ទ្រដល់​កូនៗ​របស់​លោក​អ្នក
ការដែល ​ក្លាយ​ទៅជា​ឪពុក​ម្ដាយ​គេអាច​ជាផល​លំបាក​មួយ​ដ៏ធំ។ ដូច្នេះ​ហើយ​សូម​អ្នក​ព្យាយាម រៀន​សូត្រ​អំពីរ​បៀប​នៃការ​គាំទ្រ​កូនៗ​របស់​អ្នក ដែល​អាចធានា​បានថា​ ពួក​គេនឹង​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​ពេល​អនាគត។ ​

៥. អ្នកត្រូវ​តែចេះ​ទទួល​ស្គាល់
បើសិន ​ជាលោក​អ្នក​មិនទាន់​ក្លាយ​ទៅជា​ឪពុក​ម្ដាយ​គេទេ​ សូម​ផ្ដោត​ការយក​ចិត្តទុក​ដាក់​ចំពោះ​ការទទួល​ស្គាល់​នូវការ​ទទួល​ខុស​ត្រូវ ​របស់​អ្នក​ចំពោះ​កូនៗ​របស់​អ្នក។​

៦. អ្នកត្រូវតែមានទំនាក់ទំនងល្អ
ក្លាយជា ​ឪពុក​ម្ដាយ​ជោគជ័យ​ឬអត់​គឺពឹង​ផ្អែក​លើទំនាក់​ទំនង​របស់​អ្នក​ជាមួយនឹង​ កូនៗ។ ​ការឃ្លាត​ឆ្ងាយ​ពីកូន​ដោយ​សារ​បញ្ហា​អ្វី​មួយ​នោះ គឺ​ជារឿង​ដែល​លោក​អ្នក​គួរ​ជៀស​វាង​ឱ្យ​បាន។ ​

៧. អ្នកត្រូវ​តែចេះ​គ្រប់គ្រង​អារម្មណ៍​
ភាពឆេវឆាវ ​ឆាប់ខឹ​ង​ច្រើន មានះ​រឹងត្អឹង​ សុទ្ធ​តែជា​អារម្មណ៍​មួយ​ដែល​អ្នក​អាច​ផ្ទេរ​ដល់​កូន​អ្នក ពេល​ពួក​គេធំ​ឡើង។ ដូច្នេះ​សូម​លោកអ្នក​ព្យាយាម​គ្រប់គ្រង​អារម្មណ៍​របស់​អ្នកឱ្យ​បាន​ល្អ។ ​

៨. អ្នក​ត្រូវ​តែមាន​ទំនួល​ខុសត្រូវ​
កាលអ្នក ​គ្មាន​កូន អ្នក​មិន​សូវ​មាន​ការទទួល​ច្រើន​ឡើយ ប៉ុន្តែ​នៅពេល​កូនៗរបស់​អ្នកបាន​ឃើញ​ពន្លឺថ្ងៃ​ហើយ បន្ទុក​នៃការ​ទទួល​ខុសត្រូវ​បាន​ធ្លាក់មក​លើអ្នក​យ៉ាង​ច្រើន។ ដូច្នេះ​សូមអ្នក​ចង​ចាំក្នុងចិត្ត​ផង​ថា ការ​ចិញ្ចឹម​កូន​គឺអញ្ចឹង​ឯង។​

៩. អ្នកត្រូវ​តែ​ថែរក្សា​សុខភាព​របស់​អ្នក
អ្នកគួរ ​តែកត់​សម្គាល់​ថា អ្នកគឺ​ជាយាន​សម្រាប់​ចម្លង​កូនរបស់​អ្នក​ដល់​គោល​ដៅ។ ​ដូច្នេះការ​ថែ រក្សា​សុខភាព​ឱ្យបាន​ល្អ ជៀស​វាង​ជំងឺ​តម្កាត់​ធ្ងន់ៗទាំង​ឡាយ គឺជា​រឿងដ៏​សំខាន់​បំផុត។​

១០. អ្នកត្រូវ​តែ​មាន​ស្ថេរភាព
សូមអ្នក​ស្ថិតនៅ​លើគោល​ដៅ​ចម្បង​របស់អ្នក​ឱ្យបាន​យូរ​បំផុត ដើម្បី​ឈាន​ទៅដល់​ការសម្រេច​គោល​ដៅ​នោះ និង​បាន​ជាប្រយោជន៍​ដល់​កូន​អ្នក។​


ប្រែសម្រួលដោយ៖ ប៊ុន លាភ
Previous
Next Post »