ចំណាយ​ពេល​ជាង៣០​ឆ្នាំនៅ​ក្នុងរូង​ភ្នំព្រោះ​ដើម្បី​ពង្រឹង​ថ្វី​ដៃគំនូរ​

ជាពត៌ ​មាន​ដ៏គួរ​ឱ្យភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ដែល​រៀប​រាប់​អំពី​ជីវិត​វិចិត្រ​ករជន​ជាតិ​ចិន​វ័យ​ចំណាស់​ម្នាក់​ ដែល​បាន​ចំណាយ​ពេល​រស់​នៅក្នុង​រូង​ភ្នំជាង​៣០ឆ្នាំ​ ដើម្បី​សម្រេច​បំណង​ក្នុង​មួយ​ជីវិត​របស់​លោក​គឺការ​គូរ​រូប​ បាន​ធ្វើឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ទូទាំង​ពិភព​លោក​មានការ​ភ្ញាក់​ ផ្អើល ​និងសរសើរ​មិន​ដាច់​ពីមាត់​ចំពោះ​ការខិត​ខំរបស់​លោក ។​​





មាន ​វ័យ៦៧​ឆ្នាំ ​លោក​Song Chuangzhong ត្រូវ​បាន​គេស្គាល់​លោក​ថា​ជាវិចិត្រ​ករឯក​ ដែល​រក​បុគ្គល​ណា​មួយ​ក្នុង​ប្រទេស​ចិន​មកប្រៀប​ពុំបាន​ឡើយ​ជាមួយ​នឹង​ទឹកដៃ ​នៃ​គំនូរ​រាប់​ពាន់​ផ្ទាំង​របស់​លោក ​ក្រោយ​ពេល​ដែល​លោក​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ ​ដើម្បី​បង្ហាញ​នូវ​សមិទ្ធិផល​ដែល​លោក​បាន​កសាង​ទុក​អស់​រយៈពេល​ជាច្រើន​ ឆ្នាំ​មក​នោះ​ ។





ជា ​អតីត​កសិករ​ មក​ពីស្រុក​Yuqing ខេត្ត​Guizhou ប្រទេស​ចិន ​នៅពេល​នេះ​លោក​បាន​ក្លាយ​ទៅជាបុគ្គល​ម្នាក់​ដែល​ប្រជាជន​ចិន​ភាគ​ច្រើន​ ទទួល​ស្គាល់​ថាជា​ “វិចិត្រ​បិតា​” ខាង​គំនូរ​ឯក​ ។ ក្នុងបទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍​CCTV លោក​Song បាន​រៀប​រាប់​ប្រាប់ថា ​លោក​បាន​ចំណាយ​ពេល​ជាង​៣០ឆ្នាំ​ ដើម្បី​ផ្ដាច់ខ្លួន​ចេញ​ពីសង្គម​ខាង​ក្រៅ​ ទៅរស់​នៅក្នុង​រូង​ភ្នំ ​ក្នុង​ព្រៃ​ជ្រៅ​តែ​ម្នាក់​ឯង​ ព្រោះ​ដើម្បី​ចង់​សម្រេច​សេចក្ដី​ប្រាថ្នា​ក្នុង​មួយ​ជីវិត​របស់​លោក​ គឺក្លាយ​ជាវិចិត្រករ​ឯក ​។ ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ​លោក​Song តែង​តែ​ជ្រក​កោន ​និងធ្វើ​ការ​ក្នុង​រូង​ភ្នំមួយ​មានផ្ទៃ​ទំនេរ​ជាង​៦០ម៉ែ​ត្រការេ ​។





នៅ ​ទីបំផុត​ សមិទ្ធិ​ផល​ដែល​លោក​សម្រេច​បាន​ទាំងប៉ុន្មាន​ លោក​បាន​បង្ហាញ​ជាសាធារណៈ​នូវ​គំនូរ​ជាច្រើន​ពាន់​ផ្ទាំង​ដែល​សុទ្ធ​តែ​ ជាផ្ទាំង​គំនូរ​ល្អៗ ​និងមាន​តម្លៃ​ថ្លៃៗ​ទាំង​អស់ ​។ លោក​ក៏បាន​បន្ថែម​ទៀតថា​ ក្ដីបំណង​ចុង​ក្រោយ​របស់​លោក​មួយ​ទៀត​នោះ​ គឺលោក​នឹងគូរ​គំនួរ​មួយ​ផ្ទាំង​ចុង​ក្រោយ​ដែល​មាន​ប្រវែង​៤០០ម៉ែត្រ ដែល​មាន​កំណា​ព្យនៅ​លើ​នោះ​ ដើម្បី​បរិច្ចាក​ទៅ​ឱ្យ​សារមន្ទីរ​ជាតិ​ក្នុងទី​ក្រុង​ប៉េកាំង​ទុក​ ជាសម្បត្តិ​មនុស្ស​ជាតិ ។​





Previous
Next Post »