
២) បន្ទះទ្រជើងដែលអាចសំកាំងបាន (hoverboard)៖ វាមានឈ្មោះថា Google X។ Google X ត្រូវបានបំពាក់ម៉ាញេទិចដើម្បីធ្វើឱ្យបន្ទះទ្រជើងដែលមាន រាងដូចស្បែកជើងជិះស្គីអាចសំកាំងបាន។ ម៉ាញ៉េទិច មិនអាចធ្វើឱ្យបន្ទះនោះនៅនឹងថ្កល់បាននាំឱ្យអ្នកជិះរអិល ដូច្នេះក្រុមអ្នកស្រាវជ្រាវកំពុងរិះរកវត្ថុធាតុដើមថ្មីយកមក ផលិតវា។ គេសិក្សា និងរកឃើញថា វត្ថុធាតុដែលត្រូវយកមកផលិតនឹងមានតម្លៃថ្លៃ ដែលនឹងធ្វើឱ្យប៉ះពាល់សង្គម និងសេដ្ឋកិច្ចបើសិនជាផលិតមែននោះ។
៣) កង់ជិះលើខ្សែពួរ៖ នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Larry Page បានគិតពីការបង្កើតកង់ជិះនៅលើខ្សែពួរក្នុងគោលបំណងលើកកម្ពស់ ការជិះកង់ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។ តែជាចុងក្រោយ លោកបានប្រកាសថា វាជាគម្រោងដ៏ឆ្កួត ហើយក្រុមហ៊ុនប្រហែលជាមិនដំណើរការគម្រោងនេះទេ គឺគ្រាន់តែបង្ហាញដើម្បីឱ្យមនុស្សស្រមៃដល់តែប៉ុណ្ណោះ។
៤) ឧបករណ៍តាមដានអាយុ និងកាលបរិច្ឆេទស្លាប់៖ ក្រុមហ៊ុន យក្សមួយនេះសង្ឃឹមថា នឹងប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនថ្មីឈ្មោះ Calico ដែលមានបច្ចេកវិទ្យាពិសេសដើម្បីតាមដានអាយុ និងកាលបរិច្ឆេទទទួលមរណភាព។ “Calico” មានន័យថា “California Life Company”។
៥) វ៉ែនតា Google កាន់តែទំនើបលើសពីការគិត ៖ Google Glass នឹងបំពាក់បច្ចេកវិទ្យាដែលមានសមត្ថភាពលើពីអ្វីដែលមនុស្សធ្លាប់ គិត។ ឆ្នាំនេះក្រុមហ៊ុន Virgin Atlantic នឹងចាប់ផ្ដើមធ្វើតេស្តវ៉ែនតា Google ក្នុងមុខងារត្រួតពិនិត្យអ្នកដំណើរនៅប្រលានយន្តហោះ។
៦) Smart Contact Lens៖ Google កំពុងផលិត Contact Lens ឆ្លាតវៃមួយគូជាការសាកល្បង។ វាមានមុខងារពិសេសដែលអាចជួយអ្នកកើតជំងឺទឹកនោមផ្អែមអាចតាមដាន កម្រិតគ្លុយកូសបាន។ Google បានបំពាក់ sensors និងកាមេរ៉ាដ៏តូចទៅក្នុងផ្ទៃ Contact Lens នោះ។
៧) គម្រោង Project Loon៖ ក្រុមហ៊ុន Google មានបំណងនាំយកអ៊ីនធឺណិតទៅកាន់មនុស្សជុំវិញពិភពលោកដោយប្រើ ប្រាស់ប៉េងប៉ោងហោះ។ គម្រោងនេះគឺដើម្បីជួយដល់មនុស្សប្រមាណជាង ២ភាគ ៣ដែលមិនទាន់មានអ៊ីនធឺណិតប្រើប្រាស់។
៨) គម្រោង Ara៖ នេះជាមហិច្ឆតាថ្មីមួយទៀតរបស់ក្រុមហ៊ុន Google ដែលមានបំណងផលិតទូរស័ព្ទដែលត្រូវបានរចនាពិសេសដល់មនុស្សប្រមាណ ៦ពាន់លាននាក់។ ទូរស័ព្ទនេះគឺមានគ្រោងជាច្រើនផ្នែកដូចជាថ្ម ថ្មបម្រុង ក្ដាចុច អេក្រង់ដែលត្រូវយកមកផ្គុំគ្នាដើម្បីបានក្លាយជាទូរស័ព្ទអាច ប្រើប្រាស់បាន។ តាមគម្រោង ក្រុមហ៊ុននេះចង់ផលិតឱ្យបាននៅខែមករា ឆ្នាំ២០១៥។
៩) ជណ្ដើរយន្តឡើងទៅស្ថានអវកាស៖ គេជឿជាក់ថាជណ្ដើរយន្តប្រភេទនេះនឹងកាន់បន្ថយការធ្វើដំណើរទៅ ស្ថានអវកាសក៏ប៉ុន្តែក្រុមហ៊ុន Google ធ្លាប់បានប្រកាសថា ខ្លួនមិនអាចធ្វើទៅបានទេដោយសារតែវត្ថុធាតុដើមនៅមានកម្រិត។ បើសិនជា Google ធ្វើបានមែន នោះការស្រាវជ្រាវអវកាសនឹងកាន់តែងាយស្រួលកម្រិតណា?
១០) Android Wear៖ Google នឹងផលិតនាឡិកាពិសេសដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android នឹងមានមុខងារពិសេសលើសពីការគិត។
១១) Google Fiber៖ ក្រុមហ៊ុន Google មានបំណងចង់ផ្ដល់នូវល្បឿនអ៊ីនធឺណិតកម្រិតរាប់សិប Gigabit។ តាមរយៈបច្ចេកវិទ្យាខ្សែបណ្ដាញ Fiber អ្នកទទួលបានសេវាអ៊ីនធឺណិតពីក្រុមហ៊ុន Google នឹងមានបទពិសោធន៍ថ្មីជាមួយល្បឿនដែលមិនធ្លាប់មានពីមុនមក។
១២) ឈើច្រត់សម្រាប់ឡើងទីចោទ៖ ក្រុមហ៊ុន Google កំពុងត្រៀមផលិតឧបករណ៍មានមុខងារកាន់តែពិសេសសម្រាប់ជំនួយដល់អ្នក ឡើងភ្នំ ឬទីចោទៗ។ នោះគឺឈើច្រត់ដែលមានបំពាក់កាមេរ៉ា៕
Sign up here with your email