
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Victor-class មានប្រវែង ១៦១ ម៉ែត្រគឺវែងជាងទីលានទាត់បាល់ទៅទៀតដែលមានសភាពពុកផុយខ្លាំង បន្ទាប់ពីវាបានដេកត្រាំទឹកសមុទ្រអស់រយៈពេលយូរមកហើយនោះក្រោយ បានដាក់ឲ្យប្រតិបត្តិការតាំងពីទសវត្សទី ៦០មកម្ល៉េះ។

ទីប្រឹក្សាលោកពូទីននិយាយថា រុស្ស៊ីកំពុងធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលឲ្យអ៊ីរ៉ង់
នាវាមុជទឹក Victor-class មួយនេះនឹងត្រូវបញ្ជូនទៅកាន់រោងចក្រ Zvezda ឬ Star ដែលស្ថិតនៅភាគខាងកើតរុស្សីក្នុងទីក្រុង Vladivostok ដែលជាក្រុងសំខាន់របស់ប្រទេស។

នាវាមុជទឹកមួយនេះត្រូវបានគេពុះជាផ្នែកដើម្បីយកកាកសំណល់ប្រេង និង កាកសំណល់នុយក្លេអ៊ែរ ចេញ និង ឧបករណ៍ដែលលែងប្រើប្រាស់មួយចំនួន ដែលសរុបជាទឹកប្រាក់ប្រមាណដល់ទៅ ២,២ ពាន់លានដុល្លារ៕



ប្រែសម្រួល៖ ស៊ាន សំបុក
Sign up here with your email