គ្រឿង​សព្វាវុធ​របស់​អាមេរិក​​ ១០ ប្រភេទ​នេះ​ហើយ​​ដែល​​ធ្វើ​ឲ្យ​​សត្រូវ​ខ្លាចរអា​ខ្លាំង​ជាងគេ​បំផុត!

ប្រភេទគ្រាប់​បែក​ទម្ងន់​ធ្ងន់ The GBU-57A/B Penetratorប្រភព៖​ defenseindustrydaily
១០) យន្ត​ហោះ​ដ្រូន​គ្មាន​មនុស្ស​បើក MQ 9 Reaper
​ អាមេរិក​បាន​ប្រើប្រាស់​យន្តហោះ​ប្រភេទ​នេះ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក ​ហើយ ជា​ពិសេស​នៅ​ក្នុង​សង្គ្រាម​អាហ្វហ្គានីស្ថាន​ដោយហេតុ​ថា វា​មាន​សមត្ថភាព​ខ្ពស់​អាច​វាយ​ប្រហារ​ចំ​គោលដៅ​សត្រូវ​​​​ដែល​លាក់​ខ្លួន​ នៅ​​ទីតាំង​លំបាកៗ​ដែល​កងទ័ព​ជើង​គោក​ពិបាក​ចូល​ដល់។ ដោយ​អាច​ផ្ទុក​​អាវុធ​​ទម្ងន់ ជិត​ ២ តោន យន្តហោះ​នេះ​អាច​​វាយ​ប្រហារ​ក្នុង​គោលដៅ​ចម្ងាយ​ជិត ២​គីឡូម៉ែត្រ​ និង​​អាច​​​ហោះ​បាន​ក្នុង​រយៈ​ពេល ១៤ ម៉ោង​ដោយ​មិន​បាច់​ចុះចត។​​​


៩) កាំភ្លើង​ស៊ីប​​​ Barrett .50 Caliber Sniper Rifle
នេះ ​​ជា​ប្រភេទ​អាវុធ​សម្ងាត់​ (Sniper) ដ៏​គ្រោះ​ថ្នាក់​នៅ​ក្នុង​ជូរ​កងទ័ព​អាមេរិក​ព្រោះ​វា​អាច​សម្លាប់​​​សត្រូវ ​ដែល​ស្ថិត​នៅ​​​ក្នុង​រយៈ​ចម្ងាយ ១ ៨០០​ម៉ែត្រ​ដោយ​ប្រើ​ពេល​មិន​​ដល់​៣ វិនាទី​ផង។ នេះ​មានន័យ​ថា ទោះបី​ជា​សត្រូវ​ដឹង ក៏​គេច​មិន​ទាន់​ដែរ។ បច្ចុប្បន្ន វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជួយ​ដល់​កងទ័ព​ថ្មើរជើង។​​​​​​


៨) យន្តហោះ​ចម្បាំង Lockheed Martin F-35 Lightning II
F-35 ជា​ទូទៅ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​បេសកកម្ម​វាយប្រហារ​​នៅ​ក្នុង​រយៈ​ ចម្ងាយ​រង្វង់ ១ ០០០​គីឡូម៉ែត្រ។ បើ​ទោះបី​ជា​ការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​មួយ​នេះ​​ចំណាយ​ប្រាក់​ច្រើន ​រដ្ឋាភិបាល​អាមេរិក​នៅ​តែ​ប្រើប្រាស់​វា​ដោយហេតុ​ថា វា​អាច​វាយប្រហារ​បាន​ឆាប់​រហ័ស មាន​ប្រសិទ្ធភាព​ខ្ពស់ និង អាច​បំពាក់​​គ្រាប់​នុយក្លេអ៊ែរ​ទៅ​ជាមួយ​ផង​ដែរ។


៧) យន្តហោះ​បំបាំង​កាយ Northrop Grumman B-2 Spirit
សម្រាប់ ​កងទ័ព​អាមេរិក B-2 គឺ​ជា​យន្តហោះ​ចម្បាំង​ដ៏​មាន​សក្ដានុពល​ជាង​ណាៗ​ទាំងអស់ ត្បិតអី​វា​អាច​ហោះ​បំបាំង​កាយ​មិន​ឲ្យ​សត្រូវ​ចាប់​ដាន​​បាន​នោះ​ឡើយ និង​អាច​ទម្លាក់​គ្រាប់​បែក​ធ្ងន់ៗ​ដូច​ជា គ្រាប់​បែក​នុយក្លេអ៊ែរ មីស៊ីល​ទម្ងន់​ធ្ងន់​ក្នុង​ទម្ងន់​សរុប​ដល់ ១៦៨ តោន។ ទន្ទឹម​នឹង​នេះ​វា​អាច​ប្រតិបត្តិការ​ក្នុង​ចម្ងាយ ១១ ៣ ០០ ​គីឡូម៉ែត្រ​ដោយ​មិន​ចាំបាច់​ចុះចត។


៦) កាំភ្លើង The M-Series Rifle
ជាមួយ​ទម្ងន់​ ប្រមាណ ៤ គីឡូក្រាម កាំភ្លើង​វែង The M-Series Rifle អាច​បាញ់​លើ​គោលដៅ​សត្រូវ​ដែល​ស្ថិត​នៅ​ចម្ងាយ​ ៥៥០ ម៉ែត្រ​យ៉ាង​មាន​ប្រសិទ្ធភាព។ កងទ័ព​អាមេរិក​ពេញ​និយម​ប្រើ​អាវុធ​ប្រភេទ​មួយ​នេះ​ណាស់​​​​ចាប់​តាំង​ដាក់​ ឲ្យ​ប្រើប្រាស់​ក្នុង​​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​មក​នេះ។


៥) យន្តហោះ​ទម្លាក់​គ្រាប់ AC130H Spectre Gunship
យន្តហោះ ​ទម្លាក់​គ្រាប់  AC130H ត្រូវ​បាន​ផលិត​​ឡើង​តាំង​ពី​ទសវត្ស​ទី ៦០​​មក​ម្ល៉េះ ក៏​ប៉ុន្តែ​វា​នៅ​តែ​មាន​សក្ដានុពល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ដោយ​​មាន​ទម្ងន់​​ ៦១ តោន គេ​បាន​ចាត់​ទុក​យន្តហោះ​​នេះ​ប្រៀប​​បាន​ដូច​ជា​កាណុង​កាំភ្លើង​ធំ​បាញ់​ពី ​លើ​​អាកាស​មក​ដី​​ដូច្នេះ​ដែរ ដោយសារ​គេ​បំពាក់​វា​ជា​មួយ​កាណុង​ផ្លោង​ដូច​​បាញ់​ចេញ​ពី​ដី​ទៅ​លើ​អាកាស។ ​វា​អាច​ប្រតិបត្តិការ​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ជាង ៤ ០០០​ គីឡូម៉ែត្រ​ដោយ​មិន​បាច់​ចុះចត និង​ មាន​ប្រសិទ្ធភាព​វាយ​ប្រហារ​នៅ​ពេល​យប់​ព្រោះ​វាថែម​ទាំង​បាន​​បំពាក់​​​ ប្រព័ន្ធ​បច្ចេកវិទ្យា​​កំណត់​ទីតាំង​សត្រូវ(IR targeting system) ​ទៀត​ផង។


៤)  នាវាមុជទឹក Ohio Class Nuclear Submarines
ងាក​ មក​មើល​នាវាមុជទឹក  Ohio Class ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ឯណេះ​វិញ គឺ​ជា​គ្រឿង​សព្វាវុធ​​​ដែល​មិន​អាច​ខ្វះ​បាន​របស់​អាមេរិក​សម្រាប់​គាំទ្រ​ ​ដល់​កងទ័ព​គ្រប់​ប្រភេទ​។ ក្នុង​ទម្ងន់ ១៦ ០០០ តោន​ទៅ ១៩ ០០០​តោន ​នាវា​នេះ​អាច​បំពាក់​​​មីស៊ីល​បាញ​ចេញ​ពី​ក្រោម​ទឹក  Tomahawk,Torpedoes និង ​គ្រាប់​បែក​​នុយក្លេអ៊ែរ​​ធ្ងន់ៗ​​​ជា​ច្រើន​ទៀត​សម្រាប់​វាយ​ប្រហារ​ ជុំវិញ​ពិភពលោក។


៣) នាវា​ផ្ទុក​យន្តហោះ​ខ្នាត​ធំ Nuclear Powered Aircraft Carrier
​ ​កាល​ពី​មុន​យន្តហោះ​ចម្បាំង​អាមេរិក​​អាច​ចុះចត​បាន​លុះត្រាតែ​មាន​ អាកាសយានដ្ឋាន​​​​នៅ​​កន្លែង​ណា​មួយ។ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ វា​មិន​ដូច​មុន​ទៀត​ឡើយ ពោល​គឺ​យន្តហោះ​ចម្បាំង​​ចាស់​ថ្មី​គ្រប់​ប្រភេទ​អាច​ចុះចត​​លើ​នាវា​​​ ផ្ទុក​យន្តហោះ​របស់​ខ្លួន​​ដែល​​អាច​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​នៅ​ជុំវិញ​ ពិភពលោក។ ក្នុង​ទម្ងន់​ប្រមាណ ១០១ ៦០០ តោន នាវា​នេះ​​អាច​ផ្ទុក​យន្តហោះ​ចម្បាំង​បាន ៧០​គ្រឿង និង យោធា​ចំនួន ៥ ០០០ នាក់។


២) គ្រាប់​បែក​អាតូមិចAtomic Bombs
គេ​មិន​ត្រូវ​ ភ្លេច​នោះ​ឡើយ​ថា ក្រៅ​ពី​គ្រឿង​សព្វាវុធ​​ដ៏​មាន​សក្ដានុពល​ខាងលើ ​អាមេរិក​នៅ​មាន​អាវុធ​ខ្លាំងក្លា​មួយ​ទៀត​គឺ​គ្រាប់​បែក​ប្រល័យ​លោក​ អាតូមិច។ ក្នុង​នោះ​​គ្រាប់​បែក MK-41 នឹង​ធ្វើ​ឲ្យ​សត្រូវ​អាមេរិក​​សុបិន​អាក្រក់​ជាង​ណាៗ​ទាំង​អស់​ត្បិតអី​វា​ មាន​កម្លាំង​ខ្លាំង​ជាង​គ្រាប់​បែក​ប្រល័យ​លោក​ដែល​អាមេរិក​ទម្លាក់​នៅ​ ជប៉ុន​​មុន​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២​ដល់​ទៅ ១ ០០០ ដង​ឯ​ណោះ។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អាវុធ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​មាន​​សន្តិភាព​ផង ឬ ​រលំរលាយ​ផង​បើ​​មាន​សង្គ្រាម​លោក​លើក​ទី​៣ កើត​មាន​ឡើង​នោះ។


១)  គ្រាប់​បែក​ទម្ងន់​ធ្ងន់ The GBU-57A/B Penetrator
ក្នុង ​ទម្ងន់ ១៣ ០០០ ​គីឡូក្រាម កុំ​ថា​ឡើយ​​​​​​ត្រង់សេ​ចាក់​បេតុង​កម្រាស់ ៦០ ម៉ែត្រ​ ក៏​វា​អាច​ជ្រមុជ​​បុក​ទម្លាយ​បាន​ដែរ​មុន​នឹង​ផ្ទុះ​ពេល​បាញ់​ទៅ​ដល់​ កន្លែង​លាក់​ខ្លួន​ជ្រៅ​បំផុត​របស់​សត្រូវ។ វា​ជា​គ្រាប់​បែក​ធំ​ជាងគេ​បំផុត​ក្នុង​លោក ហើយ​មាន​តែ​យន្តហោះ​ចម្បាំង​អាមេរិក​ប៉ុណ្ណោះ​ដែល​អាច​ដឹក​វា​​បាន។ អ្នក​​វិភាគ​និយាយ​ថា ការ​ផលិត​គ្រាប់​បែក​នេះ​ជា​ប្រការ​មួយ​ដើម្បី​ការពារ​ថា បើ​​អាមេរិក​មាន​សង្គ្រាម​ជា​មួយ​អ៊ីរ៉ង់​មែន​នោះ គ្រាប់​បែក​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ដើម្បី​​កម្ទេច​ទីតាំង​រោងចក្រ​ នុយក្លេអ៊ែរ​របស់​អឺរ៉ង់​ដែល​មាន​បេតុង​ក្រាស់​​ៗដែល​គ្រាប់​បែក​​​ឯទៀត​មិន ​ងាយ​ចូលដល់​៕​

Previous
Next Post »