អាជ្ញាធរចិន បានប្រកាសនៅថ្ងៃនេះ
ថាពួកគេនឹងបិទប្រលានយន្តហោះពីកន្លែងធំៗ ក្នុងទីក្រុងប៉េកាំង
ដើម្បីប្រារព្ធពិធីព្យុហយាត្រាយោធាមួយ ដើម្បីរលឹកគុណកងទ័ពចិន
យកឈ្នះទាហានជប៉ុន នៅសង្គ្រាមលោកលើកទីពីរ។

បើ
យោងតាមសម្ដីរបស់ រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន
បាននិយាយកាលពីថ្ងៃសៅរ៍ថា សម្រាប់ការហោះហើរទាំងអស់
នឹងត្រូវពន្យារពេល ឬក៏ផ្អាកតែម្ដង
ដើម្បីការប្រារព្ធពិធីមានភាពរលូន
និងធ្វើឲ្យការហោះហើរឡើងវិញមានសុវត្ថិភាព។ ព្យុហយាត្រាយោធាមួយនេះ
អាចមានឥទ្ធិពលដល់ការហោះហើរ
ដោយសារតែក្បួនត្រូវត្រូវដង្ហែទៅកាន់អាកាសយានដ្ឋានយោធា Nanyuan
ដែលនៅជិតប្រលានយន្តហោះអន្តរជាតិប៉េកាំង
និងកុំឲ្យមានស្ទះចរាចរណ៍ពេលធ្វើពិធីផងដែរ។
បន្ថែម
ពីព្យុហយាត្រាយោធា
ដើម្បីរលឹកគុណកងទ័ពចិនយកឈ្នះទាហានជប៉ុននៅសង្គ្រាមលោកលើកទីពីរ
ពិធី នេះក៏ជាការបង្ហាញ បច្ចេកវិទ្យាយោធាទំនើបរបស់ចិន
ពិសេសយន្តហោះចម្បាំង និងសព្វាវុធចុងក្រោយរបស់ខ្លួនផងដែរ។

Sign up here with your email