ក្រុមហ៊ុន ASUS ត្រៀម​បញេ្ចញ​លក់​ laptop ស៊េរី​ថ្មី​ម៉ូឌែល​ Asus G501 gaming នៅ​លើ​ទីផ្សារ​ដែល​មាន​កំលាំង​ម៉ាស៊ីន​ខាំ្លង​ជាង​ម៉ូឌែល​មុនៗ

cover
នាពេលបច្ចុប្បន្នទីផ្សារកុំព្យូទ័រមានការកើនឡើងជាខាំ្លងដើម្បីបំពេញតំរូវ ​ ការ​របស់​អ្នក​ប្រើប្រាស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។ ដូចេ្នះ​ហើយ​ទើប​ក្រុមហ៊ុន​ Asus បាន​បញ្ចេញ​ laptop ស៊េរី​ថី្ម​ម៉ូឌែល​ Asus G501 gaming ទៅ​លើ​ទីផ្សារ​សំរាប់​ដាក់​ប្រកួត​ប្រជែង​ជាមួយ​ laptop ក្រុមហ៊ុន​ដទៃ​ទៀត​ដែរ។
1
Asus G501 មានរូបរាងស្រស់សា្អត សើ្តង ធំល្មមយកមកប្រើបា្រស់សំរាប់បំពេញ​ការងារ​បាន​ច្រើន។​ វា​មាន​អេក្រង់​ Ultra HD IPS display ដែល​មាន​ទំហំ​ 15.6អ៊ីញ​ ប្រវែង 20.6 មីលីម៉ែត្រ​ ជា​មួយ​កម្រិត​ភាព​ច្បាស់​ខ្ពស់​បំផុត​ដល់​ 3840 x 2160 មាន​ដង់ស៊ីតេ​អេក្រង់​ 282 ppi ដំណើរ​ការ​ដោយ​ CPU ប្រភេទ quad-core Intel Core i7-5720HD processor ជា​មួយ​ល្បឿន clock speeds ចន្លោះពី 2.6GHz ដល់ 3.6GHz និង​ មាន​រ៉េម 16GHz ប្រភេទ DDR3។ បនែ្ថម​ពី​នេះ​ទៀត​វា​ថែម​ទាំង​មាន​ hard-disc 512GB PCIe មាន​ក្រាហិ្វច NVIDIA GeForce GTX 960M ជា​មួយ​ម៉េមូរី​ 4GB GDDR5។
2
G501 ប្រើបា្រស់រន្ធ USB 3 ដែលមានពីរប្រភេទគឺ 3.0 ports និង HDMI port ជា​មួយ​ SD card reader និង​មាន​ Bluetooth 4.0 សំរាប់​ភា្ជប់​ Wi-Fi 802.11ac។
3
ASUS បានណែនាំបចេ្ចកវិទ្យាថី្ម Hyper Cool ដាក់ទៅក្នុង G501 ផងដែរ ដើម្បី​អោយ​វា​មាន​ភាព​ល្អ​ប្រសើរ​ ណា​មួយ​ថែម​ទាំង​មាន​ CPU និង GPU ឯករាជ្យ​ដោយ​មិន​មាន​ផល​ប៉ះដល់​ដំណើរ​ការ​របស់​ម៉ាស៊ីន។ Laptop ដ៏​ពិសេស​នេះ​នឹង​មាន​ដាក់​លក់​នៅ​សហរដ្ឋ​អាមេរិក​ នៅ​ខែ​ក្រោយ​ នេះ​ហើយ​ក្នុង​តមៃ្ល​ត្រឹម​ 1999$ សហរដ្ឋ​អាមេរិក។​ ខេមបូ​ ក៏​មិន​ទាន់​ដឹង​ថា​ វា​អាច​ត្រូវ​បាន​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​យើង​ឬ​មួយ​យ៉ាង​ណា​នោះ​ ទេ​ ប៉ុន្តែ​បើ​មាន​ការ​នាំ​ចូល​ម៉ូឌែល​មួយ​នេះ​ចូល​មក​មែន​នោះ ​តម្លៃ​របស់​វា​ក៏​មិន​ថោក​ដែរ។
Previous
Next Post »