September 09, 2015 03:27 PM 2727
គិតមកទល់ពេលនេះ ជនភៀសខ្លួនជាង ២៧៦០នាក់ បានស្លាប់ក្នុងឆ្នាំ ២០១៥នេះ
ក្នុងពេលដែលពួកគេបានប៉ុនប៉ងឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដែលបានកើនឡើង ៥០០ករណី
បើធៀបហ្នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
នេះបើតាមអង្គការអន្តោប្រវេសន៍អន្តរជាតិ។
គ្រាន់តែរយៈពេល ៤ថ្ងៃដំបូងនៃខែកញ្ញានេះ ជនភៀសខ្លួនបានស្លាប់ ៥៨នាក់ ដោយពួកគេព្យាយាមឆ្លងកាត់សមុទ្រនេះទៅកាន់ច្រាំងនៃទ្វីបអឺរ៉ុប។ ចំនួនសរុបនៃជនរងគ្រោះ ក្នុងនោះ ២៦៣០នាក់ ជាអ្នករត់គេចចេញពីប្រទេសលីប៊ី និងទុយនេស៊ី ចំនែក ១០៥នាក់ទៀតបានស្លាប់នៅចន្លោះប្រទេសតួគី និងក្រិក និង២៥នាក់ បានស្លាប់នៅក្នុងច្រកសមុទ្រ Gibraltar។

ជាសរុប មនុស្សចំនួន ៣៧៨.៣៤៣នាក់ បានឈានទៅដល់ច្រាំងទ្វីបអឺរ៉ុប ក្នុងឆ្នាំ ២០១៥នេះ ដោយក្នុងនោះ ២៥៦.៤៥៨នាក់ បានធ្វើដំណើរមកដល់ក្រិក, ១១៩.៦១៩ នាក់ មកដល់អ៊ីតាលី, ២.១៦៦ នាក់ បានមកដល់អេស្ប៉ាញ ហើយនិងចំនួន ១០០នាក់ បានមកដល់កោះម៉ាល់តា។
ទិន្នន័យបានបង្ហាញថា ប្រទេសក្រិកបានទទួលជនភៀសខ្លួនស៊ីរី ៨៨.២០៤នាក់, ជនជាតិអាហ្វហ្កានីស្ថាន ៣២.៤១៤នាក់, ជនជាតិអាល់បានី ៩.៧១៣នាក់, ជនជាតិប៉ាគីស្ថាន ៩.៤៤៥នាក់ និងជនជាតិអ៊ីរ៉ាក់ ៥.៤២១នាក់។
ចំណែកជនភៀសខ្លួនដែលបានមកដល់ឆ្នេរនៃប្រទេសអ៊ីតាលី រួមមានជនជាតិអ៊ីរីទ្រា ចំនួន ២៥.៦៥៧នាក់ ជនជាតិនីហ្សេរីយ៉ា ១១.៨៩៩នាក់ ជនជាតិសូម៉ាលីចំនួន ៧.៥៣៨នាក់ ជនជាតិស៊ូដង់ចំនួន ៥.៦៥៨នាក់ និងជនជាតិស៊ីរី ៥.៤៩៥នាក់៕

Sign up here with your email