វិធីទីមួយ៖ ប្រើប្រាស់ Windows Search
មុខងារក្នុងការ search ដែលមានមកស្រាប់នៅក្នុង Windows ជំនាន់ថ្មីៗនេះ គឺមានលក្ខណៈល្អប្រសើរច្រើន ជាងជំនាន់មុនៗ។ យ៉ាងណាម៉ិញ ជាទូទៅ (default) មុខងារនេះ នឹងមិនធ្វើការ search ទៅផ្នែកខាងក្នុងរបស់ file ណាមួយទេ។ ដើម្បីបើកដំណើរការមុខងារនេះ លោកអ្នកនឹងត្រូវ៖ជាដំបូង សូមចុចគ្រាប់ចុច Win នៅលើក្តារចុច និងវាយបញ្ចូលពាក្យថា indexing options

បន្ទាប់មក សូមចុច Advanced > File Types tab


យ៉ាងណាម៉ិញ លោកអ្នកក៏អាចធ្វើការបង្ខំឲ្យ Windows ធ្វើការ search ទិន្នន័យខាងក្នុង file នៅក្នុង folder ណាមួយបានដែរ ។ ជាដំបូងសូមចូលទៅកាន់ folder ណាមួយ និងចុច View (menu) > options > Search tab និងជ្រើសយក Always search file names and contents រួចចុច OK ជាការស្រេច។
វិធីទីពីរ៖ ប្រើប្រាស់កម្មវិធី Agent Ransack
មានកម្មវិធីជាច្រើនដែលអាចជួយលោកអ្នកក្នុងការ search បែបនេះ យ៉ាងណាក្តី កម្មវិធី Agent Ransack អាចចាត់ទុកថាជាកម្មវិធីដ៏មានប្រសិទ្ធភាពខ្ពស់មួយសម្រាប់ការ ងារនេះ។ កម្មវិធីនេះនឹងអាចប្រាប់លោកអ្នកយ៉ាងច្បាស់ថាពាក្យដែលលោកអ្នក ស្វែងរក ស្ថិតក្នុងបន្ទាត់ណា ហើយមានពាក្យនោះ ប៉ុន្មានដងក្នុង file នោះ និងចំណាយរយៈពេលតិចទៀតផង។ លោកអ្នកអាចចុច ទីនេះ ដើម្បីចូលទៅទាញយក។
Sign up here with your email