យកដបទឹកក្រូច ២លីត្រ យើងយកមក កាត់វាជា ២កំណាត់។ ប៉ុន្តែឲ្យអាទិភាពខាងក្រោមវែងជាងអាលើ បានន័យថា ខាងលើ ១ភាគ ខាងក្រោម ២ភាគ គឺ ២ ភាគ ៣ ។ យកធូប ឬក៏ដែកគោល ចោះរន្ធវាពីលើហ្នឹង ហើយយើងចងដូចជាបំពង់ទឹកត្នោត ។ យើងទុកមួយអន្លើមក បានយើងខាងក្បាលវិញ មិនមានគម្របវា យើងមួលគម្របចេញ ហើយយកស្រកីដូច ឬមួយកម្ទេចចំបើង ឬមួយអ្វីៗដែលវាជក់ទឹក បើយកល្អគឺស្រកីដូងញ៉ុត់នៅមាត់ដបហ្នឹង ប៉ុន្តែកុំឲ្យតឹងពេក និងកុំឲ្យធូរពេក គឺឲ្យល្មម តែវាជក់ទឹកបាន»។ យកដីមមោក គឺជាដីនៅក្រោមដើមឈើធំៗ ផ្នែកខាងលើ និងដីដែលកកនៅក្រោមទឹក ដែលហូរកាត់លើដីនោះចំនួន ៧ស្លាបព្រាបាយ កម្ទេចធ្យូងម៉ត់ ឬធ្យូងអង្កាម ឬអាចម៍រណារ ច្របល់ជាមួយលាមកសត្វស្ងួត ៣ស្លាបព្រាបាយ រួចផ្អាប់ទុក ៧ថ្ងៃ ចាំច្រកចូលកំណាត់ដប។ ហាមយកផេះធ្យូង ឬផេះអង្កាមមកលាយជាមួយដីមមោក ព្រោះផេះវាមានជាតិប្រៃ និងមិនមានសំណើម ធ្វើឲ្យដីមានជីជាតិបានយូរទេ៖ «យើងយកលាមកសត្វ៣ដែរ អាចម៍គោ អាចម៍មាន់ ប៉ុន្តែធ្វើម៉េចយកពពួកដែលស្ងួតហើយវាងាប់តាំងពីឆ្នាំទៅ កុំយកអាថ្មីៗស្ទើរងាប់ ស្ទើររស់ ដាំអត់បានហូបទេ។ អ៊ីចឹងយកអាហ្នឹងហើយ យើងយកមកលាយ លាយចូលគ្នាឲ្យសព្វហើយ បើយកល្អកុំអាលដាំ លាយដីហ្នឹងហើយគ្របវាទុក ឬមួយដាក់ក្នុងបាវអីឲ្យបាន ៥ ទៅ ៧ថ្ងៃសិន ឲ្យដីវាកាច់សិន ឲ្យវាចូលសារធាតុអស់ជាតិប្រៃ ហើយចាំយកទៅដាំ»។ ដីដែលត្រូវដាក់មុនដាំ គឺច្រកក្នុងកំណាត់ដប នៅផ្នែកមានគម្រប។ ចំណែកដបខាងក្រោម គឺដាក់ទឹកដែលមានក្នុងនោះ ត្រួយទន្ទ្រានខេត្ត ឬស្លឹកឈើណាដែលឆាប់រលួយក្នុងទឹកដាក់ស្ករត្នោតប៉ុនមេដៃក្នុង ទឹកនោះ រួចទុកឲ្យវាកាច់ក្នុងទឹក ទៅជាជី ដើម្បីចិញ្ចឹមដំណាំ។

++++វិធីដាំ
- រើសយកបន្លែណា ដែលគ្មានឫសកែវ គឺយកតែបន្លែដែលមានឫសខ្លី ដូចជាស្ពៃ ដូចជាខ្ទឹមស្លឹក ជាដើម។
មុនដាំត្រូវយកដីមមោក លាយរួចជាមួយលាមកសត្វស្ងួត ទៅដាក់ក្នុងកំណាត់ដបផ្នែកខាងគម្រប រួចយកកំណាត់ដបនោះដាក់ផ្ងារដីឡើងលើ ឲ្យកដបដែលមានស្រកីដូង ឬកម្ទេចចំបើងដែលញាត់ក្នុងកដបហើយនោះ យកវាទៅស៊កឲ្យត្រួតពីលើកំណាត់ដបមួយផ្នែកទៀត ដែលមានទឹកត្រាំស្លឹកឈើ លាយស្ករត្នោត ក្លាយជាជីនៅក្នុងនោះស្រេច។
យកគ្រាប់ស្ពៃ ឬគ្រាប់ខ្ទឹមទៅកប់បន្ថើរពីលើដីនោះ ស្រោចទឹកបន្តិចមុនចងព្យួរ។ កន្លែងព្យួរបន្លែ មិនត្រូវនៅកណ្ដាលវាល ថ្ងៃក្ដៅខ្លាំងទេ។
«គ្រាន់តែដាក់ទឹកក្នុងដបហ្នឹងហើយ រកស្ករបន្តិចមក ប៉ុនចុងចង្កឹះមក ដាក់ចូលក្នុងដបហ្នឹងមក ហើយកាច់ស្លឹកឈើស្អីដែលឆាប់រលួយហ្នឹង មូលចូលក្នុងនឹងបន្តិចមក ហើយទៅជាជីកំប៉ុសទឹកហើយ ដាក់ចូលក្នុងដបហ្នឹងទៅ ហើយដាក់ព្យួរមក នៅកន្លែងណាដែល ក្បែរក្រោមដើមឈើ ដែលមិនសូវម្លប់ពេក ហើយមិនសូវថ្ងៃក្ដៅពេកហ្នឹង គឺយើងដាក់ទៅបានហើយងាយស្រួលធ្វើណាស់»។
- ចំពោះការថែទាំវិញ គឺស្រោចទឹកតែម្ដងទេ។ នៅពេលវាដុះពន្លកហើយ មិនចាំបាច់ស្រោចទេ ព្រោះស្រកីដូងនៅកដប វាបឺតយកទឹកជីពីកំណាត់ដបខាងក្រោមទៅចិញ្ចឹមដីឲ្យសើមហើយ។
- វិធីងាយស្រួលមួយទៀត គឺកំប៉ុងជ័រ គេដាក់កាហ្វេ ឬទឹកអំពៅ ហើយបោះចោល អាចយកវាទៅដាំបន្លែក៏បានដែរ។ បន្ទាប់មកយកភ្លើងធូបចោះបាតកំប៉ុងឲ្យបានរន្ធ ៣ ហើយយកស្រកីដូង ទៅដាក់នៅបាតកំប៉ុងជ័រនោះ ទើបយកល្បាយដីមមោកទៅចាក់ពីលើ មិនឲ្យពេញកំប៉ុងពេកទេ។ ដាក់តម្រៀបកំប៉ុងនោះ ពីលើក្ដារ ឬពីលើស្នោជាជួរ ទើបយកគ្រាប់ស្ពៃតឿ ឬអ្នកខ្លះហៅស្ពៃប្លក់ចយ ចំនួន ២គ្រាប់ ទៅកប់ក្នុង ១កំប៉ុង។ កប់រួចស្រោចទឹកបន្តិចៗ រង់ចាំ ៣ថ្ងៃក្រោយ គ្រាប់ស្ពៃវាដុះជាកូនស្ពៃ។ ការថែទាំដើមស្ពៃនោះ គ្រាន់តែស្រោចទឹកបន្តិចបានហើយ។
សូមទស្សនាវីដេអូនៅទីនេះ
https://www.facebook.com/1611256075806335/videos/1644641709134438/?video_source=pages_finch_thumbnail_video
++++++++++++++++++++++++++++++++++++++++
https://www.facebook.com/seng.bunhorth/videos/vb.100004342271396/315827255238681/?type=3&theater
=====================
ប្រភព: កសិករ រស់ ម៉ៅ ស្ថិតនៅ វត្តចមពល ដែលនៅជាប់ផ្លូវជាតិលេខ៣ មិនឆ្ងាយពីស្ពានស្លាគូ គឺនៅខាងក្រោយជាប់វត្តចមពល ក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ
ឬទាក់ទងទូរស័ព្ទលោក រស់ ម៉ៅ លេខ ០១៧ ៦៥ ៩៧ ៧៥ និងលេខ ០៩៧ ៥២ ៩៥ ២៨៣៕
+++++++++++++++++++++++
ចងក្រងដោយ iMan-KH
Sign up here with your email